បង្ក្រាបករណីលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចអន្លង់ត្រៀក ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ
កោះកុង ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកវរះសេនីយទោ យេន តូច អធិការ បានដឹកនាំកម្លាំងអធិការដ្ឋាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មស ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចអន្លង់ត្រៀក ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ពេលដែលកម្លាំងយើងទៅដល់កន្លែងលួចលេងល្បែងជល់មាន់ ក្រុមអ្នកលេងជល់មាន់បានរត់គេចខ្លួនអស់។
-ការចាប់យកវត្ថុតាងបានមួយចំនួន :
១-មាន់ជល់ចំនួន០១ក្បាល
២-ស៊ុមមាន់ចំនួន១២ស៊ុម
៣-ស្តុតរំខ្នាយមាន់ចំនួន០៨ដុំ
៤-ជញ្ជីងចំនួន០១
-កម្លាំងយើងបានរុះរ៉ើសង្វៀងមាន់ និងបំផ្លាញចោល ៕