ឱខេត្តសៀមរាបខ្ញុំអើយ!! ខេត្តទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បាញល្បីផ្នែកប្រាសាទសិលាមួយ ត្រូវបានបុគ្គលធ្លាប់មានរឿងអាស្រូវ ពីបញ្ហាអំពើអបាយមុខបង្កើតអោយមានលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក
សៀមរាប៖ ប្រភពបែកធ្លាយពីប្រជាពលរដ្ឋ នឹងអ្នកញៀនល្បែងស៊ីសងបានអោយដឹងថា រយៈពេលជាង៣ខែកន្លងមកនេះ លោក ថៃ ផានី ហៅ(ម៉ាប់)អូស្ត្រាលី បានសូត្រមន្តអាគមន៍ស្អំបន្ទន់ឧត្តមគតិ កាយវាចារចិត្តអាជ្ញាធរ ដែនដី លើដំណើរការពាណិជ្ជកម្មយ៉ាងរលូន នៅអំពើអបាយមុខល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីឡូផ្លូវទំនប់៧៨ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ ដោយបញ្ហានេះបុគ្គលមានអំណាចខាងលើបានបើកលេងប្រកបដោយសុវត្តិភាព ជារាងរៀងរាល់ថ្ងៃ ដោយគ្មានការកោតខ្លាចញញើត នឹងសំណាញ់ច្បាប់នោះឡើយ ។ ចំណុចនេះត្រូវមហាជនទូទៅ នឹងមន្ត្រីរាជការមួយចំនួនក្នុងក្រុងសៀមរាបបានលើកឡើងជាចម្ងល់ថា តើរាល់ការអនុញ្ញាតិអោយមានអំពើអបាយមុខ ល្បែងស៊ីសង នេះតើវាជាយន្តការដឹកនាំរបស់អាជ្ញាធរដែនដីក្នុងទិសដៅអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្តិភាពឬ…? ។
រីឯប្រភពពីអ្នកញៀនល្បែងនៅកន្លែងទីតាំងខាងលើ បានអោយដឹងថា ល្បែងដែលលោក ម៉ាប់អូស្ត្រាលី ហ៊ានបើកអោយគេលេងយ៉ាងពេញបន្ទុកនោះមាន អាប៉ោង យូគី បៀរ នឹងបញ្ជល់មាន់ ។ល។ ក្រោមការជួយការពារលាក់បិទបាំង ដោយគ្មានការទប់ស្កាត់បង្ក្រាប ពីមូលដ្ឋាន ប៉ុស្តិ៍ អធិការក្រុង មេបញ្ជាការអាវុធហត្ថក្រុងសៀមរាប ។
ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២២ ក្រោយពីមានអង្គភាពសារព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយពីសកម្មភាពល្បែងស៊ីសងខាងលើ ក៏ត្រូវបានបិទផ្អាក់មួយរយៈ ដោយក្រុមនោះបានប្តូរទៅសង្កាត់ ក្របីររៀលវិញម្តង ។ ប៉ុន្តែដោយហេតុថា ភូមិសាស្ត្រនៅកន្លែងនោះមិនអំណោយផលល្អ មិនសូវមានមនុស្សចូលទៅលេងច្រើន ក្រុមនេះក៏បន្តមកដាក់នៅកន្លែងដើមវិញ ។ តែបញ្ហាការពង្រឹងសុវត្តិភាពក្នុងវង់ល្បែង នៃការចេញចូលទៅលេង ត្រូវបានម្ចាស់សៃវៀនពង្រឹងទ្វេរដង ក្នុងការប្រយ័ត្ន ប្រយ៉ែងក្រែងមានការលួចថតរូប ហើយត្រូវបានបញ្ជូនរូបមកខាងក្រៅអោយអ្នកសារព័ត៌មាន ។
ប្រភពបានបន្ថែមទៀតថា ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០២២ នេះ សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ខាងលើមានដូចជា មាន់ជល់ អាប៉ោង យូគី នឹងបៀរ ខាងលើ គឺចាប់ផ្តើមដំណើរការឡើងវិញជាលក្ខណៈទ្រង់ទ្រាយតែម្តង ។
ពាក់ព័ន្ធរាល់ការបើកអោយលេងស្បែងស៊ីសងខុសច្បាប់ខាងលើនេះ តើលោកមេប៉ុស្តិ៍ លោកអធិការ លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានជ្រាបដែរឬទេទាន…? ។ ឬមួយអស់លោក ជាមន្ត្រីសមត្ថកិច្ច រាជការ ស៊ីប្រាក់ខែរដ្ឋ ដែលប្រមូលបានមកពីប្រជារាស្ត្រ បែរទៅបំរើមហិច្ឆិតាបុគ្គលមួយក្តាប់តូច ដែលតែងតែបំពុលសង្គម រីកចម្រើនដ៏មានសន្តិភាពមួយនេះ..។ ចំណុចហើយដែលសមត្ថកិច្ចមិនគួរត្រូវ បណ្តែតបណ្តោយឲ្យវង់ល្បែងស៊ីសងនោះលេង ដោយគ្មានការបង្ក្រាបហើយលេងដោយពពាក់ពូនបែបនេះ..នោះទេទាន !? ។
ជុំវិញការបើកឲ្យមានលេងល្បែងស៊ីសងខុសច្បាប់នៅចំណុចទីតាំងខាងលើ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប អ្នកសារព័ត៌មានយើងមិនទាន់មានលេខទូរស័ព្ទសុំការទំនាក់ទំនងដើម្បីបំភ្លឺបាននៅឡើយ ។
រីឯលោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ធ្លាប់បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានយើងថា គឺមិនមានការលេងដូចប្រជាពលរដ្ឋរាយការណ៍ប្រាប់នោះទេ កន្លងមកលោកតែងតែឲ្យប៉ុស្តិ៍ចុះទៅ ដែរតែមិនដែលមានទាល់តែសោះ ។ ជុំវិញការបញ្ជាក់របស់លោក ស្នងការនគរបាលខេត្តសៀមរាប ថា ធ្លាប់អោយមេប៉ុស្តិ៍ទៅពិនិត្យមើលដែរតែមិនឃើញនោះមិន ។ តែក្រោមការសង្ស័យគេមិនដឹងថា លោក ថៃ ផានី ហៅ ( ម៉ាប់អូស្ត្រាលី)មេវង់ល្បែងស៊ីសងខាងលើបានប្រើមន្តអាគមន៍អ្វីបំបាំងភ្នែកសមត្ថកិច្ខនគរបាលអោយមើលមិនឃើញនោះទេ…?។