វិទ្យាស្ថានបារាំងនៅកម្ពុជានឹងប្រារព្ធខួបគម្រប់ ៣០ឆ្នាំ ក្រោមប្រធានបទ៣០ឆ្នាំ នៃវប្បធម៌ចែករំលែក ការរួបរួមនៃវប្បធម៌ និងការសន្ទនារវាងកម្ពុជានិងបារាំង
ភ្នំពេញ៖ វិទ្យាស្ថានបារាំងនៅកម្ពុជានឹងប្រារព្ធខួបគម្រប់ ៣០ឆ្នាំ ក្រោមប្រធានបទ៣០ឆ្នាំ នៃវប្បធម៌ចែករំលែក ការរួបរួមនៃវប្បធម៌ និងការសន្ទនារវាងកម្ពុជានិងបារាំង។ វិទ្យាស្ថានបារាំងនៅកម្ពុជាមានវត្តមាននៅកម្ពុជារយៈពេល៣០ឆ្នាំហើយ។វីទ្យាស្ថាននេះ នឹង ប្រារព្ធខួបរបស់ខ្លួននៅចុងសប្តាហ៍នា ថ្ងៃទី១៨, ១៩ និង២០ ខែមីនា ឆ្នាំ២០២២ ជាមួយនឹងព្រឹត្តិការណ៍បន្តបន្ទាប់គ្នារយៈពេលបីថ្ងៃ។ចុងសប្តាហ៍នេះក៏ត្រូវជាថ្ងៃនៃទិវាហ្វ្រង់កូហ្វូនី ដែលត្រូវបានប្រារព្ធនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកនៅ ថ្ងៃអាទិត្យ ទី២០ ខែមីនា។
ព្រឹត្តិការណ៍ជាច្រើននឹងត្រូធ្វើឡើងដើម្បីរម្លឹកទំនាក់ទំនងជិតស្និទ្ធរវាងស្ត្រី និងបុរស ដែលក្នុងរយៈពេលជាច្រើនឆ្នាំបានបង្កើតប្រវត្តិសាស្ត្រនៃការបង្កើត៖ គ្រូបង្រៀន អ្នកសិក្សា សិល្បករ ដោយមិនបំភ្លេចសាធារណជន ដំណាក់កាលនៃការសម្តែង ឬការអប់រំ និងស្ថាប័នដៃគូផ្នែកវប្បធម៌ជាច្រើនទៀតចូលរួម ក្នុងផ្ទែប្រទេស។
សេចក្តីប្រកាសពត៌មានរបស់វិទ្យាស្ថានបារាំង បានឱ្យដឹងថា ឆ្នាំ ២០២២ ជាឆ្នាំដើម្បីអភិវឌ្ឍ និងពង្រឹងភាពជាដៃគូសហការរបស់ខ្លួន។ ដើម្បីអបអរនិងជួបជុំ ជុំគ្នាឲ្យបានច្រើនកុះករ វិទ្យាស្ថានបារាំងនៅកម្ពុជាផ្តល់ជូននូវកម្មវិធីជាច្រើន ដែលមិនធ្លាប់មានពីមុនមកនៃព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ ទាំងខាងក្នុង និងខាងក្រៅអគារដូចជា៖ ការបញ្ចាំងភាពយន្ត,ការតាំងពិពណ៌សៀវភៅ, សិល្បៈសម្តែង, ពិធីបុណ្យ, វិទ្យាសាស្ត្រ, បុរាណវិទ្យា។
ពិធីសម្ពោធចុងសប្តាហ៍នៃកម្មវិធីគម្រប់ខួបនឹងប្រារព្ធធ្វើនាល្ងាចថ្ងៃទី១៨មីនាក្រោមវត្តមាន លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងនាយកវិទ្យាស្ថានបារាំង៕