យុវជនម្នាក់ បានបើកម៉ូតូ មកលោតទឹក ពីលើស្ពានជ្រោយចង្វា ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់

ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើង កាលពី យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មិនដឹងជាមានវិបត្តិអ្វីនោះទេ ស្រាប់តែយុវជនម្នាក់ បានបើកម៉ូតូ មកលោតទឹក ពីលើស្ពានជ្រោយចង្វា ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ព្រោះត្រូវបានអ្នក នេសាទ ជួយស្រង់មកលើគោកវិញ។
មុនកើត ហេតុ រូបគាត់បានឃើញយុវជនម្នាក់ បានបើកម៉ូតូម៉ាកហុងដា ស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-1923 ចេញពីផ្លូវជាតិលេខ១ រួចបានជិះឡើងលើស្ពានជ្រោយចង្វា។
បន្ទាប់មក យុវជនរូបនេះ ក៏ទុកទូរស័ព្ទមួយគ្រឿង ស្បែកជើងមួយគូ និងម៉ូតូម៉ាកហុងដា ស្គូពីមួយគ្រឿង ចោលនៅលើស្ពាន រួចក៏លោតទម្លាក់ខ្លួនចុះ ទៅក្នុងទឹកទន្លេ ហើយភ្លាមៗនោះ ដែរ បានអ្នកនេសាទ ឃើញទាន់ ក៏យកទូកទៅចាប់ និងជួយស្រង់យុវជនរូបនេះ យកមកលើ គោកវិញ ប្រគល់ឱ្យសមត្ថកិច្ច។ សមត្ថកិច្ចបានទំនាក់ទំនង ទៅកាន់ក្រុមគ្រួសាររបស់ យុវវជននោះ ឱ្យមកទទួល ហើយក៏មានមិត្តភក្តិ មកដឹកត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង