អគ្គីភ័យកំពុងឆាឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំត្រឡោកបែក

ភ្នំពេញ ៖ ព័ត៌មានបឋម! នៅ ល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ មានអគ្គីភ័យកំពុងឆាឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំត្រឡោកបែក មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មានកម្លាំងអាជ្ញាធរកំពុងចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ អាមួយអាជ្ញាធរ សមត្ថកិច្ច ។
ករណីអគ្គិភ័យនេះផងដែរ បង្កអោយមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ដោយឡែកចំពោះការខូចខាត ឬបណ្តាលមកពីអ្វីសមត្ថកិច្ច និងអាជ្ញាធរ មិនទាន់បញ្ជាក់នៅឡើយទេ ខណៈកំពុងមមាញឹកអន្តរាគមន៍ជួយពន្លត់ ៕

អត្ថបទដែលជាប់ទាក់ទង