ម៉ូតូពីរគ្រឿង បានទាក់ដៃចង្កូតគ្នា ដួល បណ្តាលឱ្យ បុរសម្នាក់ បាត់បង់ជីវិត និងភាគីម្ខាងទៀត ជាស្ត្រី រងរបួសស្រាល

កំពត: គ្រោះថ្នាក់នេះ បានកើតឡើង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។ ម៉ូតូពីរគ្រឿង បានទាក់ដៃចង្កូតគ្នា ដួល បណ្តាលឱ្យ បុរសម្នាក់ បាត់បង់ជីវិត និងភាគីម្ខាងទៀត ជាស្ត្រី រងរបួសស្រាល។
ករណីម៉ូតូពីរគ្រឿង ទាក់ដៃចង្កូតគ្នាដួល នៅពេលធ្វើ ដំណើរស្របទិសគ្នា បណ្តាលឱ្យបុរសម្នាក់ បានស្លាប់ និងស្ត្រីម្នាក់ទៀត រងរបួសស្រាល។
មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូតាម បណ្តោយ ផ្លូវជាតិលេខ១៣៥ ដោយល្បឿនយ៉ាងលឿន ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង។ លុះម៉ូតូមួយគ្រឿងនេះ ព្យាយាមវ៉ាជែងម៉ូតូមួយគ្រឿងទៀត ដែលបើកបរដោយស្ត្រីម្នាក់ ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឱ្យដួល ទាំងសងខាងតែម្តង។
សមត្ថកិច្ច បានបន្តទៀតថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញភាគី ខាងបុរស បានស្លាប់ភ្លាមៗ។ ចំណែកស្ត្រី នៃភាគីម៉ូតូម្ខាងទៀត រងរបួសស្រាល ដោយសារបានពាក់មួក សុវត្ថិភាព។ ហេតុការណ៍នេះ រួមមាន ១.ឈ្មោះលេង ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ។ ២.ឈ្មោះ តិប សាផាត អាយុ ៦៣ឆ្នាំ។ អ្នកទាំង២ មានទីលំនៅ ក្នុងភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង