ភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ខណៈដែលបុរសម្នាក់បានដេកស្លាប់ នៅក្នុងផ្ទះ

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះខណៈដែលបុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យដោយសង្ស័យថាជនរងគ្រោះផឹកស្រាហើយមិនហូបអ្វីបណ្ដាលឱ្យខ្យល់គ ។
បុរសខាងលើមានឈ្មោះសេង សាមី ហៅ ណុល អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រភពបន្តថា ម្ចាស់ផ្ទះឈ្មោះ នុត យ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចថាមានមនុស្សដេកស្លាប់នៅផ្ទះគាត់។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍និងគ្រូពេទ្យបានចុះមកពិនិត្យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន មិនមានស្លាកស្នាមណាដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
បុរសនេះ តែងតែផឹកស្រាជាប្រចាំមិនដែលខានឡើយ ពេលផឹកម្ដងៗគឺមិនដែលឃើញក្លែមនិងហូបអ្វីនោះទេ។នៅព្រឹកថ្ងៃនេះស្រាប់តែមានការភ្ញាក់ផ្អើលថាគាត់ដេកស្លាប់នៅផ្ទះអ្នកជិតខាងតែម្ដង។
សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង