ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ជនសង្ស័យប្រុសស្រីចំនួន ៣នាក់ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយនាំខ្លួនយកទៅសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបាននាពេលថ្មីៗនេះ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង ៣នាក់នេះទី១/ ឈ្មោះ ជា ដាលី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់នំបញ្ចុក មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២/ ឈ្មោះ សុខ គឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ និងទី៣/ ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ចាប់ហួយ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាងរួមមាន៖
– ម្សៅសថ្លា ចំនួន ៤៧កញ្ចប់ ទម្ងន់ស្មើនឹង ៤៨៤.៨៩g ថ្លឹងទាំងសំបក
– ខ្សៀ ០១
– ទូរស័ព្ទ ០៤គ្រឿង
– ជញ្ជីងថ្លឹង ០១
– ម៉ូតូ ០១គ្រឿង
– ប្រាក់ដុល្លារ ៤៨០ដុល្លារ
– ថង់ខ្ចប់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យនេះ រួមនិងគ្រឿងញៀនត្រូវបានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕