បុរសជាអ្នកដើររើសអេតចាយម្នាក់ បានស្លាប់ នៅក្នុងបន្ទប់ទឹក បន្ទាប់ពីហូបបាយនិងស្រាជួបជុំគ្រួសាររួច

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ជិត សារុំ អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាប់កន្លែងកើតហេតុ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុដោយរូបគាត់ និងជនរងគ្រោះបានហូបបាយ និងផឹកស្រាជាមួយគ្នា អស់៣ទៅ៤កំប៉ុង នៅក្នុងបន្ទប់ជួល ក្រោយមកបុរសរងគ្រោះ ក៏បានចេញពីកន្លែងផឹកស៊ី រួចឡើងទៅបន្ទប់ខ្លួនវិញ ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក មួយសន្ទុះក្រោយមក ប្រពន្ធចេះតែឆ្ងល់ ឃើញបើកទឹកបង្ហូចោល ស្រាប់តែប្រពន្ធឡើងទៅមើល រួចហៅបុរសជាប្តីមិនឆ្លើយតប រួចក៏បើកទ្វារមើលទៅឃើញបុរសជាប្តី បានដួលនៅក្នុងបន្ទប់ទឹក ហើយក៏ស្រែកឆោឡោឲ្យអ្នកជិតខាងជួយហៅរថយន្តសាមុយ ដើម្បីមកជួយសង្រ្គោះ។ពេលរថយន្តសាមុយនៃមន្ទីរពេទ្យឯកជនមួយកន្លែង បានចុះទៅដល់កន្លែងកើតហេតុរួចពិនិត្យទៅលើបុរសរងគ្រោះឃើញថាគាត់បានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗ។ សមត្ថកិច្ចចុះទៅដល់ពិនិត្យរួចធ្វើកំណត់ហតុ ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង