សមត្ថកិច្ចនាំខ្លួនអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង ចំនួន ១៦នាក់ បញ្ជូនទៅតុលាការ
បាត់ដំបង: សមត្ថកិច្ចជំនាញ ខេត្តបាត់ដំបងបាននាំខ្លួនអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៦នាក់ បញ្ជូនទៅតុលាការអនុវត្តតាមវិធានការច្បាប់។
នៅថ្ងៃទី ១៦ ខែមី នា ឆ្នាំ ២០២២ នេះ កម្លាំង ការិយាល័យ ជំនាញ ររួមជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានបើកប្រតិបត្តិការបង្ក្រាប ទប់ស្កាត់ករណីលួចលេងល្បែងស៊ីសង ភ្នាល់ ទឹក ភ្ភ្លៀងចំនួន ០២ ទីតាំង និងបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ រួមជាមួយវត្ថុតាងល្មើសជាច្រើនទៀត។
ប្រតិបត្តិការខាងលើទីតាំង ទី ១ បង្ក្រាបនៅ ក្នុង មូលដ្ឋានភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង ឃាត់មនុស្ស ៧នាក់ និងទីតាំង ទី ២ ធ្វើឡើងនៅ ត្រង់ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ឃាត់ខ្លួនអ្នកលេងចំនួន ៩នាក់ ដោយឡែកវត្ថុតាងដែលដកហូតក្នុងការបង្ក្រាបមាន: វិទ្យុ ទាក់ទង ចំនួន៦គ្រឿង ទូរសព្ទ័ដៃ ចំនួន ២៥គ្រឿង រថយន្តចំនួន ៤គ្រឿង ម៉ូតូ ៨គ្រឿង ម៉ូតូកង់បីឥណ្ឌា ១គ្រឿងផងដែរ។
នៅល្ងាចថ្ងៃទី ២៧ ខែមីនាម្សិលមិញនេះក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងទាំង ១៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ចប់ការកសាងសំណុំរឿង និងបន្តបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី៕