ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤៨នាក់ (ករណីនាំចូល៣៨នាក់ និងសហគមន៍១១០នាក់), ជាសះស្បើយ២៨១នាក់ និងគ្មានអ្នកស្លាប់នោះទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៤៨នាក់ ក្នុងនោះករណីនាំចូលចំនួន៣៨នាក់ និងឆ្លងក្នុងសហគមន៍១១០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៨១នាក់ និងគ្មានអ្នកស្លាប់នោះទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៧៧២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០,៦៨៨នាក់, ស្លាប់សរុបចំនួន ៣,០៤៩នាក់៕