ប្រពន្ធប្តឹងប្តី ឲ្យសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀននិងប្រមឹក នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល និងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក ចាប់បញ្ជូនខ្លួនបុរស ជាប្តីម្នាក់ឈ្មោះ ឈួង ទ្បាក់ហ្វុង អាយុ២៨ឆ្នាំ ដើម្បីអោយទៅបន្សាប សារធាតុញៀន នៅមណ្ឌលកែប្រែ ជីវិតថ្មីភ្នំបាក់ ។
យោងតាមការសំណូមពរ របស់ស្ត្រី ជាប្រពន្ធ ឈ្មោះ ឈួន រដ្ឋា ហៅ តូច អាយុ៣១ឆ្នាំ រស់នៅភូមិល្បើកស្វាយ (ដំណាក់កោះ) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ស្ត្រី និងសាច់ញាតិ បានលើកឡើង ពីផលរងគ្រោះ ពីឥទ្ធិពលអាក្រក់ នៃគ្រឿងញៀន ដែលចេញពីបុរសនេះ ធ្វើទុក្ខបុកម្នេញ ឥតស្រាកស្រាន្ត៕

អត្ថបទដែលជាប់ទាក់ទង