បង្ក្រាបជនសង្ស័យជាស្ត្រីម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌឫស្សីកែវនិងប៉ុស្តិ៍រដ្ខបាលឫស្សីកែវបានធ្វើការបង្ក្រាបជនសង្ស័យជាស្ត្រីម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ានប៊ុនថា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្នានលេខ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ចំពោះសម្ភារដកហូតបានមានម្សៅក្រាម ពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់។
នៅចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង