ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១១៧នាក់ (ករណីនាំចូល៩នាក់ និងសហគមន៍១០៨នាក់), ជាសះស្បើយ១១៦នាក់ និងស្លាប់១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១១៧នាក់ ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១០៨ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១១៦នាក់ និងស្លាប់១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៨៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០,៨០៤នាក់, ស្លាប់សរុបចំនួន ៣,០៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង