យុវជនម្នាក់បានមកស្ទូចផ្ទះប្តូរសសរឈើ ដាក់សសរបេតុងអោយគេរួចរលំផ្ទះស.ង្ក.ត់.លើ បណ្តាលឲ្យស្លា..ប់ភ្លាមៗ

កំពង់ស្ពឺៈ កាលពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ យុវជនម្នាក់ បានមកស្ទូចផ្ទះប្តូរសសរឈើ ដាក់សសរបេតុង អោយគេ រួចរលំផ្ទះសង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ មុត សុខុម អាយុ៥០ឆ្នាំ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះ ឈ្មោះ អឿន ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ (ជាកូនជាងធ្វើផ្ទះ) រស់នៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ។ មុនកើតហេតុ ម្ចាស់ផ្ទះនេះ បានជួលមេជាង ឈ្មោះ ផាប់ ផាន់ណា អាយុ៤២ឆ្នាំ រស់នៅភូមិមាត់អូរ ឃុំពាំងល្វា ស្រុកឧដុង្គ អោយមកប្តូរសសរផ្ទះរបស់គាត់ ដោយដូរសសរឈើ ដាក់សសរបេតុងវិញ។ នៅពេល កូនជាង កំពុងតែស្ទូចផ្ទះ ប្តូរសសរបេតុងរួច ស្រាប់តែបែកកំណល់ កល់ឈើ ស្រុតដួលរលំផ្ទះសង្កត់លើ ឈ្មោះ អឿន ចិត្រា បណ្តាលឲ្យស្លាប់ ភ្លាមៗ នៅនឹងកន្លែង តែម្តង។
ក្រោយពីកើតហេតុ សពជនរងគ្រោះនេះ ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង