បុរសម្នាក់ត្រូវរ.ន្ទះ.បា.ញ់ស្លា..ប់ភ្លាមៗ នៅកណ្តាលវាលស្រែ

កំពង់ស្ពឺៈ ហេតុការណ៍នេះ បានកើតឡើង កាលពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នៅចំណុចវាលស្រែ ខាងក្រោយភូមិជាង ២ គីឡូម៉ែត្រ ក្នុងភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ នៅកណ្តាលវាលស្រែ ដោយសារតែទៅឃ្វាលគោ ស្រមពេលមេឃធ្លាក់ភ្លៀង លាយឡំជាមួយផ្គរ ខ្យល់ រន្ទះ ។
នៅមុនពេលកើតហេតុ បុរសម្នាក់ មានឈ្មោះ ស ផន់ អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចេញទៅឃ្វាលគោ ដូចសព្វមួយដង ស្រាប់តែម៉ោងជាង ៣ រសៀល ពពកឡើងខ្មៅ ភ្លាមៗនោះ ក៏មានភ្លៀងធ្លាក់ មួយមេ លាយខ្យល់កន្រ្ទាក់ និងមានរន្ទះ ហើយរន្ទះបានបាញ់បុរសនោះ ឱ្យស្លាប់នៅ កណ្ដាលវាលស្រែ តែម្ដង។
ដោយបាត់បុរសនោះ យូរពេក មិនឃើញត្រឡប់មកផ្ទះវិញ កូនចៅ បានដើររក ក៏ប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែ បាត់ទៅហើយ។
សមត្ថកិច្ចជំនាញ ចុះពិនិត្យ និងសន្និដ្ឋានថា ពិតជាស្លាប់ដោយសារន្ទះ បាញ់ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង