លោក ញ៉ែម សំអឿន អភិបាលខេត្ត មិនហ៊ានប៉ះពាល់ មេឈ្មួញឈ្មោះ មករា និងបក្សពួក ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅ វៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងកក្រើក

ខេត្តរតនគិរី ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ មួយដង្ហើមចង្រិត ពេលនេះ បទល្មើសព្រៃឈើ ឆ្លងដែន ទៅប្រទេស វៀតណាម បានកក្រើកឡើងវិញ ដែលមេឈ្មួញឈ្មោះ មករា និងបក្សពួក កំពុងប្រើប្រាស់រថយន្ត សាំយ៉ុង ចាប់ពី ៨ គ្រឿងទៅ ១៥ គ្រឿងសម្រុកដឹកជញ្ជូនឈើ ចេញ ពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃ ខេត្តរតនគិរី មកស្តុកទុក មួយស្របក់ នៅក្នុងឃ្លាំង នៅចុះចំណោតភ្នំ ខាងជើងបឹងយក្សឡោមនាក្រុងបានលុងទីរួមខេត្តរតនគិរី បន្តឆ្ពោះទៅវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ដូចដែលមន្ត្រីតូចតាចខ្លះ បានបង្ហើបឲ្យដឹងថា គណៈកម្មការ ទប់ស្កាត់បទល្មើស ព្រៃឈើ ថ្នាក់ជាតិ អាជ្ញាធរ និងសមត្ថកិច្ច ខេត្តរតនគិរី បើកឲ្យចេញឈើ ឆ្លងទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ដោយគ្មានការបង្ក្រាប។
តើករណីនេះ ជាភាពកំសោយ របស់លោក ញ៉ែម សំអឿន អភិបាលខេត្ត ឬជាការបើកភ្លើងខៀវដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈសើមមាត់សើម ក ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់ និងបង្ក្រាបនោះឡើយ.?ទើបមេឈ្មួញជួញឈើខុសច្បាប់នោះ ដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាម តាមអំពើចិត្ត។
ការដែលឈ្មួញឈ្មោះ មករា អាចដឹកជញ្ជូនឈើ ចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនគឺមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញ និងលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ ផងដែរ។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពិនិត្យឡើងវិញ ខ្លះផងជុំវិញករណីឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើទៅស្រុកយួន។
ប្រភពដ៏ដែលបានបង្ហើមថា ឈ្មួញឈ្មោះ មករា ប្រមូលទិញឈើនៅក្នុងស្រុកវ៉ើនសៃ ហើយ ដឹកជញ្ជូនតាមរថយន្តសាំយ៉ុង ចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ មន្ត្រីជំនាញ និងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឈ្មួញនេះទេ ព្រោះពួកគេមានខ្នងបង្អែករឹងមាំ ហើយជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួននៅក្នុងខេត្តរតនគិរី។
ជាក់ស្ដែងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យឈ្មួញឈ្មោះ មករា ប្រព្រឹត្តបទល្មើសព្រៃឈើ យ៉ាងគឃ្លើន។
ករណីនេះ មិនអាច ទទួលការបញ្ជាក់ ពីអ្នកនាំពាក្យសាលាខេត្តរតនគិរី ឬមន្ត្រីពាក់ ពន្ឋ័ណាមួយ បាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង