គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកឡំប្រឺតាខ្ទាតគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកឡំប្រឺតាខ្ទាតឡើងលើសួនពុះចែកទ្រូងផ្លូវ បង្កការវាយតប់គ្នាផ្អើលពេញផ្លូវ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ (ចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុនេះ មានបុរសម្នាក់បើកឡំប្រឺតា ពណ៌ស ពាក់ស្លាកកលេខ ស្វាយរៀង 1O-0341 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុក៏វៃភ្លើងស៊ីញ៉ូឆ្វេងបំណងបត់ឆ្លងផ្លូវ ស្រាប់តែភ្លាមនោះមានរថយន្តម៉ាក LEXUS GS300 បើកបរដោយនារីម្នាក់ និងមាននារីជាច្រើននាក់ទៀត រួមដំណើរជាមួយ បើកមកពីក្រោយក្នុងល្បឿនលឿន ជាន់ហ្វ្រង់មិនទាន់ក៏បុកឡំប្រឺតាពីក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតាខ្ទាតឡើងលើសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ឡំប្រឺតារងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះក៏មានបងប្អូនអ្នកស្គាល់គ្នានឹងម្ចាស់ឡំប្រឺតា រួមទាំងរថយន្តនេះ មកសម្របសម្រួលគ្នាផងដែរ តែពួកគេនិយាយសម្រួលគ្នាយូរៗទៅក៏កើតមានទំនាស់ពាក្យសម្ដីបង្កជាហិង្សាវាយតប់គ្នាមួយប្រាវ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌដង្កោ ធ្វើការវាស់វែងយកឡំប្រឺតារងគ្រោះ និងរថយន្តនេះ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ឡើងលើសួនពុះចែកទ្រូងផ្លូវ បង្កការវាយតប់គ្នាផ្អើលពេញផ្លូវ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ (ចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុនេះ មានបុរសម្នាក់បើកឡំប្រឺតា ពណ៌ស ពាក់ស្លាកកលេខ ស្វាយរៀង 1O-0341 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុក៏វៃភ្លើងស៊ីញ៉ូឆ្វេងបំណងបត់ឆ្លងផ្លូវ ស្រាប់តែភ្លាមនោះមានរថយន្តម៉ាក LEXUS GS300 បើកបរដោយនារីម្នាក់ និងមាននារីជាច្រើននាក់ទៀត រួមដំណើរជាមួយ បើកមកពីក្រោយក្នុងល្បឿនលឿន ជាន់ហ្វ្រង់មិនទាន់ក៏បុកឡំប្រឺតាពីក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតាខ្ទាតឡើងលើសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ឡំប្រឺតារងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះក៏មានបងប្អូនអ្នកស្គាល់គ្នានឹងម្ចាស់ឡំប្រឺតា រួមទាំងរថយន្តនេះ មកសម្របសម្រួលគ្នាផងដែរ តែពួកគេនិយាយសម្រួលគ្នាយូរៗទៅក៏កើតមានទំនាស់ពាក្យសម្ដីបង្កជាហិង្សាវាយតប់គ្នាមួយប្រាវ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌដង្កោ ធ្វើការវាស់វែងយកឡំប្រឺតារងគ្រោះ និងរថយន្តនេះ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង