បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង២០គីឡូក្រាម នៅខណ្ឌដង្កោ និងក្រុងតាខ្មៅ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្រាប់គោលដៅទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងសាតុធាតុញៀនជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន។
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន «ក៩» ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ និងលោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ ក្រោមការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា នៅខណ្ឌដង្កោ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចាប់ជន សង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនជាង២០គីឡូក្រាម។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ព្រមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
គោលដៅទី២ បានឆែកលំនៅដ្ឋាន ចំណុចផ្លូវបេតុង ផ្ទះលេខ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម។
ជនសង្ស័យ៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ វ៉ា ម៉េងហុង អាយុ៣០ឆ្នាំ
*ទី២៖ ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ២០ឆ្នាំ
*ទី៣៖ ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ៣៧ឆ្នាំ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បានដកហូតគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន៦០ដុំ ស្មើទម្ងន់សុទ្ធ២១ គ.ក្រ ១៧៥.០៩ក្រាម, អាវុធខ្លី១ដើម ម៉ាកឡុង១៩
និងមធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកព្រូស១គ្រឿង។
ជនសង្ស័យ ព្រមទាំងវត្ថុតាងនេះ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕