យុវជន២នាក់ សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីវាយច្រឡំមនុស្សសតិមិនប្រក្រតី បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាល បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង QMI ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

យុវជន២នាក់ ក្នុងនោះមានម្នាក់ដែលវាយជនរងគ្រោះមានសតិមិនប្រក្រតីធ្វើឱ្យបែកក្បាលនោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានផឹកស៊ី២នាក់មិត្តភ័ក្ដិនៅជិតផ្ទះកើតហេតុ ដោយពេលនោះ មានជនបង្កម្នាក់ដែលមិនបានស្គាល់ច្បាស់ បានយកដាវមកកាប់ទៅលើមិត្តភ័ក្ដិរបស់ខ្លួនធ្វើឱ្យរងរបួសដៃយ៉ាងធ្ងន់ ហើយជនបង្កនោះក៏បានរត់ចូលផ្ទះជួលកន្លែងកើតហេតុបាត់ ។

នៅមុនពេលកើតហេតុ គេបានឃើញយុវជន២ក្រុមដេញវាយគ្នារត់ពេញផ្លូវ ដោយមានដំបង និងដាវ ហើយភាគីដែលមានដាវបានកា.ប់គេរួចរត់ចូលផ្ទះជួលកន្លែងកើតហេតុ បន្ទាប់មកក៏បានទំលាក់ដាវចុះ រួចរត់គេចខ្លួនបាត់បាត់តែម្តង ។ ចំណែកជនរងគ្រោះដែលមានសតិមិនប្រក្រតី ហេតុតែគាត់មិនដឹងអី ឃើញដាវគេទំលាក់ចោល គាត់ក៏បានកាន់លេង ខណៈពេលនោះបក្សពួកជនរងគ្រោះដែលត្រូវគេកា.ប់ នោះស្មានថា ជាបក្សពួកជនបង្ក ក៏បានវា.យទៅលើជនរងគ្រោះដែលមានសតិមិនប្រក្រតីរងរបួសបែកក្បាល ហើយប្រជាពលរដ្ឋក៏ឃាត់ខ្លួនបាន២នាក់ភ្លាមៗ រួចទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីយកទៅសួរនាំ ។

ប្រភពដដែលបន្តថា ចំណែកគាត់វិញក៏បានយកដំបងដេញតាមជនបង្កដែលកាប់ទៅលើមិត្តភ័ក្ដិរបស់ខ្លួនដែលបាត់នៅផ្ទះជួល ក៏ស្រាប់តែឃើញជនរងគ្រោះម្នាក់ដែលមានសតិមិនប្រក្រតីកាន់ដាវ ហើយគាត់ស្មានតែបក្សពួកជនបង្ក ក៏បានវាយទៅលើជនរងគ្រោះមួយដំបង បណ្តាលឲ្យបែកក្បាល ហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅផ្ទះជួលឃាត់ភ្លាមៗតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង