បញ្ជូនខ្លួនជនសង្ស័យ ប្រុសស្រី បីនាក់ និងថ្នាំញៀនជាង ២០គីឡូក្រាម រួមជាមួយកាំភ្លើងខ្លីមួយដើម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បញ្ជូនខ្លួនជនសង្ស័យ ប្រុសស្រី បីនាក់ និងថ្នាំញៀនជាង ២០គីឡូក្រាម រួមជាមួយកាំភ្លើងខ្លីមួយដើម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ ឱ្យតំណាងអយ្យការ បើកការស៊ើបសួរបន្ត តាមនីតិវិធី ។
ជនសង្ស័យទាំង បីនាក់ មានៈ ១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ។ ២-ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ២០ឆ្នាំ និង៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ ៣៧ ឆ្នាំ ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន បានចុះស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿង ញៀន មួយករណី ដោយបានឃាត់ ខ្លួនជន សង្ស័យចំនួន បីនាក់ និងរឹបអូសថ្នាំញៀន បានជាង ២០ គីឡូក្រាម រួមទាំងកាំភ្លើងខ្លី ១ដើម ។
កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ពីរគោលដៅ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ គោលដៅទី១ កាលពីវេលាម៉ោង ៥ និង២០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំង ជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន(ក៩) ដឹកនាំដោយលោកឧត្ដម សេនីយ៍ត្រី យិន បញ្ញារិទ្ធ លោកវរសេនីយ៍ឯក ដុស វណ្ណាសុវឌ្ឍន: នាយក រងមន្ទីរ លោក វរសេនីយ៍ទោ ឌុក មករា នាយការិយាល័យ និងមានការចូល រួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅចំណុច ផ្លូវបេតុង ក្នុងបុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ និងចាប់យកសារធាតុ ញៀន ប្រមាណជាង ២០ គីឡូក្រាម រួចបានទៅ ឆែកឆេរលំនៅឋាន មួយកន្លែងទៀត ។
ចំពោះគោលដៅទី២ នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ៧និង៣០នាទីសមត្ថកិច្ចដដែល បានឆែកលំនៅឋានលេខ៥៩៤ ផ្លូវបេតុង ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ជាស្ត្រីម្នាក់ និងដកហូតបានកាំភ្លើងខ្លី ១ដើម។
ក្នុងនោះ សមត្ថកិច្ចបានដកហូតយកវត្ថុតាង រួមមានៈ សារធាតុញៀន ប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន៦០បន្ទះ ទម្ងន់ប្រមាណជាង ២០ គីឡូក្រាម អាវុធខ្លី ១ ដើម ម៉ាកឡុង១៩ និងមធ្យោបាយធ្វើសកម្មភាព រថយន្តម៉ាកតូយ៉ូតា ព្រូស ១គ្រឿង ។
ជនសង្ស័យទាំង បីនាក់ សមត្ថកិច្ចបានបញ្ជូនខ្លួន មកដល់សាលាដំបូង រាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ បើកការស៊ើបសួរ នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង