ចោរលួចចំនួនបួនផ្ទះ និងខាតបង់ទ្រព្យសម្បត្តិ គិតជាថវិកាអស់រាប់ម៉ឺនដុល្លារ
សៀមរាបៈ កាលពី ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២២នេះ ករណីចោរលួច (ចូលយកទ្រព្យសម្បត្តិ) នៅទល់មុខផ្សារបន្ទាយស្រី ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ដែលហេតុការណ៍នេះតែមួយយប់ជនល្មើសចូលលួចចំនួនបួនផ្ទះ និងខាតបង់ទ្រព្យសម្បត្តិគិតជាថវិកាអស់រាប់ម៉ឺនដុល្លារ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពនៅផ្ទះចំនួនបួន ៖
ផ្ទះទី១.ជនរងគ្រោះឈ្មោះ ញឹម ស្រីខួច ភេទស្រី អាយុ៣០ ឆ្នាំ។សម្ភារៈបាត់បង់ រួមមាន មាស ៨ជី, បណ្តោងខ្សែកផ្លាទីន ចំនួនមួយតម្លៃ ៣៥០ដុល្លារ, លុយបាត ៧ ០០០បាត, លុយដុល្លា ១ ០៧០ដុល្លារនិងលុយរៀល ចំនួន ៩៦០ ០០០រៀល។
ផ្ទះទី២.ជនរងគ្រោះឈ្មោះ សៅ សាណា ភេទស្រីអាយុ ២៨ឆ្នាំ ។សម្ភារៈបាត់បង់មានខ្សែជើងផ្លាទីនមួយខ្សែតម្លៃ២២០ដុល្លារ,លុយនៅក្នុងកូនជ្រូក ៥០០ដុល្លារ,លុយនៅក្នងកាបូប ៥៥០ ០០០រៀល និងទូរស័ព្ទមួយគ្រឿង។
ផ្ទះទី៣.ជនរងគ្រោះឈ្មោះ ទឹត្យ សុវណ្ណា ភេទស្រី អាយុ ៥៦ឆ្នាំ ។សម្ភារៈ បាត់បង់មាន៖លុយដុល្លា ១៧០ ដុល្លារ និងលុយរៀលមួយលានរៀល ។
ផ្ទះទី៤.ជនរងគ្រោះ ឈ្មោះ នៅ កុសល ភេទប្រុសអាយុ ៦១ឆ្នាំ។ សម្ភារៈបាត់បង់មាន : ទូរស័ព្ទដៃមួយគ្រឿង។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងបំពេញនីតិវិធី ហើយសង្ឃឹមថាជនសង្ស័យអាចនឹងរកឃើញមិនខាន៕