ឈើអារឡាំងជ្រុងៗចំនួន១០០ដុំ ដែលគេដឹកមកលាក់ទុកតាមក្រោយផ្ទះ ក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា
មណ្ឌលគិរី ៖ នៅថ្ងៃទី២១ខែមីនា ឆ្នំា២០២២នេះ ឈើអារឡាំងជ្រុងៗចំនួន១០០ដុំដែលគេដឹកមកលាក់ទុកតាមក្រោយផ្ទះក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមារឹបអូសបាន ។
សមត្ថកិច្ចថាឈើជ្រុងទាំងនោះជាប្រភេទឈើសុក្រំ,ត្រសេកមានប្រវែងចាប់ពី១២០សង់ទីម៉ែត្រទៅ២០០សង់ទីម៉ែត្រមានចំនួន១០០ដុំដែលកាប់ចេញពីដែនជម្រកសត្វព្រៃកែវសីមា។ កំពុងរកមធ្យោបាយដឹកជញ្ជួនទៅទុកនៅការិយាល័យដែនជម្រក ដើម្បីវាស់វែងនិងស្រាវជ្រាវរកម្ចាស់នៃបទល្មើស៕