ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៧៣នាក់ (ករណីនាំចូល៨នាក់ និងសហគមន៍៦៥នាក់), ជាសះស្បើយ៧២នាក់ និងគ្មានអ្នកស្លា..ប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៧៣នាក់ ក្នុងនោះករណីនាំចូលចំនួន៨នាក់ និងឆ្លងក្នុងសហគមន៍៦៥ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៧២នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,១៥៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,១១០នាក់, ស្លាប់សរុបចំនួន ៣,០៥២នាក់៕

អត្ថបទដែលជាប់ទាក់ទង