ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសអ្នករត់កង់បីបានសម្រេច ត្រូវបានជនរងគ្រោះដេញឃាត់បាន រួចប្រគល់ឲ្យសមត្ថកិច្ច នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះស៊ុម រ៉ាវិន ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបររត់ផាស្អាប់ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ចំណែកជនរងគ្រោះមានឈ្មោះសេង សុខទី ភេទប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងឈប់កង់បីរងចាំម៉ូយដោយភ្ជាប់App (GPS)នៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ភ្លាមនោះក៏មានជនសង្ស័យម្នាក់មកធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ម៉ាកoppoបានសម្រេចរួចគេចខ្លួនបាត់។
ជនរងគ្រោះបានបន្តថា ដោយសារតែទូរស័ព្ទគាត់ភ្ជាប់GPS ទើបគាត់ជិះកង់បីតាមពីក្រោយរហូតមកដល់ផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទើបមកទាន់ខណៈជនសង្ស័យមកទូរស័ព្ទឲ្យជាងបុកប្រូក្រាមឲ្យរួចក៏ឃាត់ភ្លាមៗតែម្តង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង