ស្រ្តីម្នាក់បានស្លា..ប់ភ្លាមៗនៅលើដងផ្លូវ ខណៈជិះម៉ូតូចាប់ហ្វ្រាំងទាំងបង្ខំបណ្តាលឱ្យដួ.ល.បោ.ក.ក្បា.ល ករណីគ្រោះថ្នាក់បង្កដោយខ្លួនឯង

កំពត៖ ករណីគ្រោះថ្នាក់បង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ ៣៣-៣៤ ស្ថិតក្នុងភូមិមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
គ្រោះថ្នាក់នេះគឺបង្កដោយខ្លួនឯង ខណៈស្ត្រីជាអ្នកបើកបរម៉ូតូរងគ្រោះ វាក់អើនឹងរថយន្តដែលបើកនៅលើដងផ្លូវ ដោយស្ត្រីរងគ្រោះជាន់ហ្វ្រាំងទាំងបង្ខំ ទើបដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។
ស្ត្រីរងគ្រោះមានឈ្មោះ សាយ សុខឿន អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1I-2568 អត់ពាក់មួកសុវត្ថិភាព ទើបពេលដួលបោកក្បាលទៅនឹងថ្នល់បណ្តាលឱ្យស្លាប់ភ្លាមៗបែបនេះ។ សមត្ថកិច្ចមកត្រួតពិនិត្យ សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង