កម្មវិធីពានរង្វាន់លើកទឹកចិត្ត ចំពោះអ្នកសារព័ត៌មាន៥សម័យកាល “

ភ្នំពេញៈ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល “ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន នឹងត្រូវប្រារព្ធធ្វើនៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រពន្ធផ្សព្វផ្សាយក្នុងស្រុក ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាខ្មែរ។

នេះជាកម្មវិធីដ៏ធំលើកទីមួយ ដើម្បីលើកទឹកចិត្តដល់បុគ្គលនៅក្នុងវិស័យសារព័ត៌មាន មិនធ្លាប់មានពីមុនមក និដំបូង បង្អស់នៅក្នុងប្រទេសកម្ពុជាមួយនេះ កំពុងផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម ពិសេសតាមរយៈ កញ្ចក់ទូរទស្សន៍LED ដ៏ធំមួយ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់កែងស្តុបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ជាពិសេស តាមរយៈផ្ទាំងប៉ាណូធំៗចំនួនពីរកន្លែងសំខាន់ក្នុងរាជធានីភ្នំពេញ រួមមាន៖ ទី១នៅជិតរង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ និង ទី២ជាប់កែងវិទ្យាល័យបាក់ទូកតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មាន ក៏មានដៃគូរសហការធំៗ ចូលរួម ផ្សព្វផ្សាយ កាន់តែទូលំទូលាយខ្លាំងផងដែរក្នុងនោះរួមមាន សារព័ត៌មានអេឡេចត្រូនិកថ្មីៗ ស្ថានីយទូរទស្សន៍CNC , សារព័ត៌មានរស្មីកម្ពុជា ( RAKSMEI KAMPUCHEA DAILY ) , សារព័ត៌មាន ដើមអម្ពិល ( DAP NEWS), សារព័ត៌មានថ្មីៗ ( THMEY THMEY Media ) , សារព័ត៌មាន ខេមបូណូមីស ( CAMBONOMIST NEWS ) , ទូរទស្សន៍TOWN ( TOWN FULL HD TV ), វិទ្យុ FM102 , សារព័ត៌មាន គេហទំព័រក្នុងស្រុក គេហទំព័រ Khmer Tomorrow Cambo Ad Co.,LTD និងស្ថាប័នព័ត៌មានក្នុងស្រុកដទៃទៀត ។
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាលចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងឧបត្ថម្ភដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក៕

អត្ថបទដែលជាប់ទាក់ទង