ជនសង្ស័យ២នាក់ សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សា
ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាដោយចេតនាលើជនរងគ្រោះឈ្មោះភឿន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះកើតឡើងនៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល១០និង០០នាទីយប់នៅចំណុចក្បែររោងការស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោម៉ុលធីដែតអធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថាយោងតាមកំណត់ហេតុបណ្ដឹងនិងការបំភ្លឺរបស់ឈ្មោះកុលធាងភេទស្រីអាយុ៤២ឆ្នាំជនជាតិខ្មែរត្រូវជាម្តាយមីងជនរងគ្រោះបានបំភ្លឺថានៅថ្ងៃទី២០ខែមីនាឆ្នាំ២០២២វេលាម៉ោង១០និង០០នាទីយប់មានកម្មវិធីមង្គលការរបស់ឈ្មោះអ៊នចាន់នឿនស្ថិតក្នុងភូមិកំពង់ថ្គោលឃុំអន្សាចំបក់ស្រុកក្រគរខេត្តពោធិ៍សាត់ហើយក្មួយរបស់ខ្លួនឈ្មោះភឿនពេជ្រភេទប្រុសអាយុ១៨ឆ្នាំសញ្ជាតិខ្មែរបានទៅចូលរួមជួយរត់តុទទួលភ្ញៀវរហូតទាល់តែអស់ភ្ញៀវទើបក្មួយរបស់ខ្ញុំសំរាកហើយអង្គុយផឹកស៊ីរាំលេងរហូតដល់ម៉ោង១០និង០០នាទីយប់ហើយក្មួយរបស់ខ្ញុំបានក្រោកទៅបត់ជើងពេលនោះស្រាប់តែឈ្មោះអ៊នចន្នីស្ទុះមកវៃក្មួយរបស់ខ្លួនដោយប្រើដំបងបណ្ដាលឲ្យរងរបួសកកឈាមក្នុងខួរក្បាល។
ជនសង្ស័យចំនួន២នាក់៖
១-ឈ្មោះអ៊នតូម៉នភេទប្រុសអាយុ២១ឆ្នាំជាតិខ្មែរនិង២-ឈ្មោះអ៊នចន្នីភេទប្រុសអាយុ២៩ឆ្នាំជាតិខ្មែរ។ជនបង្កទាំងពីរនាក់មានលំនៅភូមិកំពង់ថ្គោលឃុំអន្សាចំបក់ស្រុកក្រគរខេត្តពោធិ៍សាត់។លោកបានបន្តទៀតថាចំពោះជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកក្រគរតាមបញ្ជារបស់ឯកឧត្តមកូយកាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២១ខែមីនាឆ្នាំ២០២២នៅវេលាម៉ោង១១និង២៤នាទីដើម្បីរៀបចំនីតិវិធី៕