បុរសម្នាក់ ប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យថា អាចបង្កមកពីខ្យល់គ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងនៅជាន់ទី២ ភូមិព្រៃ ទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ថុល ដារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ធ្វើការងារនៅរោងចក្រ ស្នាក់នៅក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកាប់ដៃ ឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ។
នៅមុនពេលកើតហេតុ គេបានឃើញបន្ទប់ជួល របស់ជនរងគ្រោះខាងលើបិទទ្វារ តែមិនមានចាក់សោទ្វារនៅខាងក្រៅនោះទេ គឺ ដាក់គន្លឹះទ្វារខាងក្នុង ព្រមទាំងមិនឃើញ ជនរងគ្រោះចេញទៅធ្វើការងារពីរបីថ្ងៃ មកហើយ ទើបមានការងឿងឆ្ងល់ និង សង្ស័យក៏បាននាំគ្នាទៅគោះទ្វារ និង ស្រែកហៅជនរងគ្រោះ តែមិនឃើញមាន ឆ្លើយតបមកវិញសោះ ។
ប្រភពដដែលបន្តថា ដោយឃើញគួរឱ្យសង្ស័យដូច្នេះ ពួកគាត់ក៏បាននាំគ្នាគាស់ ទម្លុះទ្វារមើល ស្រាប់តែឃើញជនរង គ្រោះដេកស្លាប់ទាំងបែកពពុះមាត់ និង មានស្នាមជាំនៅលើដងខ្លួន ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងទាក់ទងទៅខាង អាជ្ញាធរភ្លាមៗដើម្បីឱ្យមកពិនិត្យមើល ជាក់ស្តែង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង ទើបប្រគល់សពទៅឱ្យក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី ៕