លោក ខាន់ សុវណ្ណ វាគ្មិនក្នុងនាទីអង្គព្រោកប្រាជ្ញ បានទទួលមរណភាព

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ តាមសាច់ញាតិ និងសមាជិកអង្គព្រោកប្រាជ្ញបានបញ្ជាក់ឱ្យដឹងថា លោក ខាន់ សុវណ្ណ ដែលជាវាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញ និយាយពីសង្គម និងនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុក បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
តាមការអោយដឹងពីសមាជិកក្នុងក្រុមព្រោកប្រាជ្ញបានឲ្យដឹងថា លោក ខាន់ សុវណ្ណ បានធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា តែទៅមិនទាន់ដល់ ក៏ទទួលមរណភាពនៅប្រទេសមីយ៉ាន់ម៉ា។
សពរបស់លោក ខាន់ សុវណ្ណ កំពុងស្ថិតនៅប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង