បនល្បែងបញ្ជល់មាន់ដ៏មហិមានេះ ចេះបំបាំងកាយឬ?

សៀមរាប ៖ សេចក្ដីរាយកាណ៍ពីប្រជាពលរដ្ឋក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន ដោយសារសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងប់ស្ងាត់។ ក្នុងមួយថ្ងៃមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេង ហើយអ្នកលេងល្បែងគឺមានអ្នកចាញ់ច្រើនជាងអ្នកឈ្នះ។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទួលបានប្រយោជន៍ពីមេល្បែងស៊ីសង ទើបបណ្ដាលឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល។ទីតាំងបនល្បែងជល់មាន់និងមានល្បែងជាច្រើនមុខបង្កប់ ដើម្បីប្រមូលផ្ដុំមនុស្សមកលែងដោយមិនញញើតច្បាប់សោះ គឺស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបកំពុងបើកយ៉ាងគគ្រឹកគគ្រេង ម្យ៉ាងទៀតទីតាំងដ៏មហិមានេះបានកម្លាំងប៉ូលិសចុះបិទចំនួនពីរលើករួចមកហើយ ប៉ុន្តែមិនបានមួយដង្ហើមចង្រិតផង ក៏បើកដំណើរការមកវិញឬមួយសង្វៀនបញ្ជល់មាន់ចេះបំបាំងកាយ។

ប្រភពពីប្រជាពលរដ្នបានខ្សឹបថា សង្វៀននេះមានមនុស្សម្នាក់ដែលគេស្គាល់ឈ្មោះ វ៉ាន់ គឺទទួលបន្ទុកផ្នែកសម្របសម្រួលគ្រប់មន្ត្រីជំនាញក្នុងខេត្តនិងក្រៅតាមបណ្ដាលក្រៅខេត្ត គ្រប់មជ្ឈឹដ្ឋានដែលមើលឃើញទីតាំងនេះអាចបើកលែងបានក៏ដោយសារតែលោកវ៉ាន់ចេះប្រើវេទមន្តសណ្ដំ ទើបអាចដំណើរបានរលូនដែរ។

តាមសម្ដីដែលលោកវ៉ាន់គាត់តែងតែនិយាយថា កាសែតមួយណាផ្សាយគឺបំបែកឆ្នាំបាយរបស់សមត្ថិកិច្ច នេះជាសម្តីដ៏មហិមាររបស់គាត់។ ប្រជាពលរដ្ឋមានសង្ឃឺមលើ ឯកឧត្តមទៀសីហា គណៈអភិបាលខេត្តសៀមរាបកាឯកភាពខេត្តទេ ដែលមានអភិបាលកិច្ចល្អ ទើបអាចបន្សាបថ្នាំសណ្ដំរបស់លោកវ៉ាន់ បាន ។

អត្ថបទដែលជាប់ទាក់ទង