រដ្ឋបាលរាជធានី ណែនាំអោយកងកម្លាំង និងអាជ្ញាធរអនុវត្ត ១១ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២២នេះ

ភ្នំពេញ: ក្នុងសេចក្ដីណែនាំនេះមានន័យថា ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាំសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្រៃលែង។
ដើម្បីញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាន នូវប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ស្របតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ អាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ និងមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនអនុវត្តការងារចំនួន១១ចំណុច ។
នេះបើយោងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ មីនានេះ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពិធីបុណ្យមួយដែលប្រារព្ធធ្វើឡើងដើម្បីសម្តែងនូវ អំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវការគោរពដឹងគុណ ថ្វាយ ប្រគេន ព្រះពរសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលជូន ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ និងជូនពរថ្នាក់ដឹកនាំ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងបុព្វការីជនទាំងឡាយ សំដៅបង្កើនឡើង នូវមនោសញ្ចេតនា គោរពស្រលាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ។
ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គ.ស.២០២២ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត ដូចតទៅ ៖
-ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មី
-ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃវ័នបត
-ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៣ថ្ងៃ ចប់ដោយបរិបូណ៌ និងចូលឆ្នាំខាល ចត្វាស័ក តរៀងទៅ។
យោងតាមផែនការណែនាំលេខ ០២/២០២២ គជបអ ចុះថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក
ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាន នូវប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ស្របតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
វត្តអារាម សាលារៀន រោងចក្រ សហគ្រាស មណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត
១- រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អង្គភាពរដ្ឋ-ឯកជន រួមទាំង នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា “ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺ ភ្លើងពណ៌ ដុតគោមបំភ្លឺ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្លែប និងទង់រំយោលនៅតាមសា្ថប័នសាមីរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ត្រូវណែនាំដល់ ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់លំនៅឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
២- រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវ ៖
-យកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ

-ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងកាំភ្លើងបាញ់ទឹក ការជះទឹកមានពណ៍ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ និងការវាយដោយរំពាត់ ឬ ឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទ
-ហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់កាំភ្លើងបាញ់ទឹក ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ
-បំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៍ តាមដើមឈើឱ្យបានព្រោងព្រាត នៅមុខទីស្នាក់ការ
របស់មន្ទីរ អង្គភាពរដ្ឋ ឯកជន និងគ្រប់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ
-សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បី បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និង
រៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ ។
-សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន ប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង ០៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូន សំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត។
-ត្រួតពិនិត្យ និងណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្ម ជាពិសេស អាជីវកម្មដែលប្រឈមហានិភ័យ ខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង” រួមមាន អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ អាជីវកម្មម៉ាស្សា-ស្ប៉ា អាជីវកម្មរោងបញ្ចាំង ភាពយន្ត ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវតែពង្រឹងការអនុវត្តវិធានការ សុខាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត នៅតាមទីតាំងនីមួយៗ ដូចជា ការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណទីតាំង ការសម្អាតអនាម័យលើសម្ភារ ឧបករណ៍ ឬ ទីកន្លែងដែលមានការ ប៉ះពាល់ច្រើន ការពាក់ម៉ាស ការវាស់កំដៅ ការត្រួតពិនិត្យបណ្ណចាក់វាំក់សាំងកូវីដ-១៩ និងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ *៣ការពារ និង ៣កុំ” របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅរាល់ពេលធ្វើដំណើរ-ដំណើរកម្សាន្ត ឬ ប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬ ការចូលរួមក្នុងកម្មវិធីដែលមានលក្ខណៈប្រមូលផ្ដុំក្នុងទ្រង់ទ្រាយធំ។
ករណីនេះ ត្រូវលើក ទឹកចិត្តឱ្យជ្រើសរើសដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ការប្រើប្រាស់មធ្យោបាយជាលក្ខណៈ ឯកជន និងការលើកទឹកចិត្តឱ្យធ្វើតេស្ករកអង់ទីហ្សែនកូវីដ-១៩ នៅរាល់ពេលធ្វើដំណើរ ឬ ចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានការជួបជុំប្រមូលផ្តុំមនុស្សច្រើន
គ្រប់គ្រង តាមដានព័ត៌មាន និងក្ដាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលនឹងអាចកើត មានឡើងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការចាត់វិធានការទាន់ពេលវេលា។
៣-រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវ ៖
-ចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ម៉ោង នៅតាមអង្គភាពរៀងៗខ្លួន ដើម្បីត្រៀម ដោះស្រាយរាល់ការងារដែលចាំបាច់។ ចំពោះបញ្ជីឈ្មោះក្រុមវេនយាមប្រចាំការ ត្រូវផ្ញើមក រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ដើម្បី ងាយស្រួលធ្វើការទំនាក់ទំនង ក្នុងករណីមានហានិភ័យ ឬ គ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ ។
-រៀបចំកម្មវិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រតាមសហគមន៍ មណ្ឌលកុមារកំព្រា មណ្ឌល ចាស់ជរា ឬ នៅតាមមន្ទីរពេទ្យនានា និងត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការ *៣ការពារ និង ៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ ៖
-ណែនាំដល់គ្រប់វត្ដអារាម ឱ្យធ្វើការសម្អាត និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្លែប ទង់រំយោល និងចងបដាពាក្យស្លោក ឱ្យបានសមរម្យ ។
-ណែនាំដល់គ្រប់វត្ដអារាម ឱ្យរៀបចំពិធីបុណ្យសាសនាស្របតាមប្រពៃណីសាសនា និងប្រពៃណី ជាតិ ដូចជា ពិធីពូនភ្នំខ្សាច់ សម្អាតអនាម័យ-បរិស្ថានក្នុងវត្ត សម្អាតព្រះពុទ្ធរូប ព្រះបដិមា ពិធីរាប់បាត និងពិធីស្រោចទឹកសីលវន្ត សីលវតី មាតាបិតា និងចាស់ព្រឹទ្ធាចារ្យ ។

-ណែនាំដល់គ្រប់វត្ដអារាម ត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង” ដូចជា ការចាត់ ឱ្យមានអ្នករង់ចាំវាស់កម្ដៅ ដំឡើងទូបាញ់អាល់កុល ដាក់អាល់កុល ឬ ដែលលាងដៃ រៀបចំ ឱ្យមានកន្លែងលាងសម្អាតដៃនៅគ្រប់ច្រកចូល ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់ ពុទ្ធបរិស័ទ សម្អាតអនាម័យជាប្រចាំនៅតាមបន្ទប់ទឹក និងទីកន្លែងដែលមានការប៉ះពាល់ច្រើន ដាក់ស្លាកសញ្ញាបង្ហាញពីការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព និងបន្ទប់ទឹក។ បន្ថែមលើនេះ គណៈកម្មការអាចារ្យវត្តគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ អាចារ្យ យាយជី តាជី , អ្នកស្នាក់នៅក្នុងវត្ត និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យធ្វើតេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ជាមុន។ ដោយឡែក ចំពោះទីកន្លែងរៀបចំពិធីវេរប្រគេនទេយ្យវត្ថុ និងម្ហូបអាហារដល់ព្រះសង្ឃ ត្រូវ ចងខ្សែព័ទ្ធជុំវិញ កំណត់ចំនួនពុទ្ធបរិស័ទចូលវេរ-ប្រគេនទេយ្យវត្ថុ ឱ្យបានសមរម្យ ដើម្បីធានា ឱ្យបាននូវការរក្សាគម្លាតសុវត្ថិភាពរវាងព្រះសង្ឃ អាចារ្យ និងពុទ្ធបរិស័ទ និងលើកទឹកចិត្តឱ្យ រៀបចំនៅខាងក្រៅបរិវេណព្រះវិហារ (ចំពោះបរិវេណព្រះវិហារមួយចំនួន មានលក្ខណៈតូច ចង្អៀត ធានាមិនបាននូវការរក្សាគម្លាតសុវត្ថិភាព) ហើយត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ។
សហការជាមួយរដ្ឋបាលខណ្ឌដង្កោ និងក្រុមហ៊ុន JC ROYAL CAMBODIA ដើម្បីអំពាវនាវ ដល់ពុទ្ធបរិស័ទ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ជើងឯក ឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីមកដល់។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវ ៖
-រៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាម ទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
-បំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង ។
-ត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ។
៦-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប ថតទូរទស្សន៍នូវរាល់សកម្មភាព ទិដ្ឋភាព ជាក់ស្ដែងនាថ្ងៃបុណ្យទាំងពិធីខាងសាសនា និងទាំងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាព លេងល្បែងប្រជាប្រិយគ្រប់ប្រភេទតាមតំបន់នីមួយៗ ហើយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ទស្សនា និងយល់ជ្រួតជ្រាបតីពិធីបុណ្យប្រពៃណីជាតិ។
៧- មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវត្រៀមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះបន្ទាន់ប្រចាំការ នៅតាមរមណីយដ្ឋាន និងទីប្រជុំជនកម្សាន្តនានា ដើម្បីដឹកជញ្ជូនជនរងគ្រោះ និងជួយសង្គ្រោះ ទាន់ពេលវេលា ហើយត្រូវមានភាពម្ចាស់ការ និងបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងការគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។
៨- មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្ដ សួនច្បារ និងតាមដងផ្លូវឱ្យបានព្រោងព្រាត ដំឡើងរបាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗ ដើម្បី ចូលរួមអបអរសាទរពិធីបុណ្យ លាងសម្អាតផ្លូវតាមបណ្តាមហាវិថី និងវិថីសំខាន់ៗ ដើម្បីធានារក្សា បរិស្ថាន និងសោភណភាពស្រស់ស្អាត ព្រមទាំងរៀបចំដាក់ធុងសំរាម និងបង្គន់អនាម័យចល័ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈនានា ឱ្យបានគ្រប់គ្រាន់ និងសមស្របតាមទំហំទីតាំង។
៩- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវដាក់ផែនការចុះត្រួតពិនិត្យ អប់រំ ផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ ជាពិសេស អាជីវកម្មសណ្ឋាគារ ឬ ផ្ទះសំណាក់ អាជីវកម្ម ម៉ាស្សា-ស្យា អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ភោជនីយដ្ឋាន និងរមណីយដ្ឋាន ទេសចរណ៍នានា ឱ្យពង្រឹងការអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត ដូចជា ការតម្រូវ ឱ្យពាក់ម៉ាស ការបាញ់អាល់កុល ការវាស់កំដៅ ការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និង ការរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងទីតាំងនីមួយៗ។

១០- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍ នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការ ជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ។
១១- រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ ៖
-រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ” និង សម្តេចព្រះមហាក្យតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការតុបតែងលម្អកំណាត់បូ និងបំភ្លឺភ្លើងពណ៍
-រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
-រៀបចំកម្មវិធីជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខអ្នកមានជំងឺ អ្នកមានរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ជនពិការ កុមារកំព្រានៅតាមមណ្ឌល ប្រជាពលរដ្ឋក្រីក្រខ្វះខាតខ្លាំង និងចាស់ជរាឥតទីពឹង ដើម្បីជាកុសល ការលើកទឹកចិត្ត និង បង្កើនស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក ក៏ដូចជា បង្កើនភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាតប្រគេនព្រះសង្ឃ ដើម្បីទទួលអំណរសាទរ ឆ្នាំថ្មី នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
ទទួលបានសេចក្ដីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ គ្រប់មន្ទីរជំនាញ អង្គភាពរដ្ឋ ឯកជនទូទាំងរាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយ អនុវត្ដឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង