នារីម្នាក់ជិះម៉ូតូមកលេងប្តីដែលជាសន្តិសុខយាមផ្ទះរបស់ថៅកែ បែរត្រូវថៅកែ.បៀ.ត.បៀ.ន.កេ.រ្តិ៍.ខ្មា.ស់ នៅពេលដែលកំពុងដេកលង់លក់
ភ្នំពេញ៖ កាលពី យប់ ថ្ងៃពុធ ទី ២៣ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចក្បែរ សណ្ឋាគារបាលី ផ្ទះលេខ ២៥-២៦ តាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ ។
នៅមុនពេលកើតហេតុ នារីរងគ្រោះ បានចេញពី ធ្វើការ រួចក៏ជិះម៉ូតូ មកលេងប្តីរបស់នាង នៅត្រង់ចំណុចកើតតហេតុ ជាធម្មតា ដូចសព្វដង ។ ពេលដែលមកដល់ នារីរងគ្រោះ ក៏មានអាការៈមិនសូវស្រួលខ្លួន ។ ពេលនោះ ប្តីរបស់នាង បានបើកគូទរថយន្ត មួយគ្រឿង ដែលចតនៅ ខាងមុខផ្ទះកើតហេតុ រៀបចំកន្លែងឲ្យនារីរងគ្រោះ ដេក រួចនាង ក៏បានឡើង ទៅសម្ងំដេក លង់លក់តែម្តង ។ បន្ទាប់មក ប្តីរបស់នារីរងគ្រោះ ក៏បានទៅអង្គុយ បោកខោអាវ នៅខាងមុខផ្ទះ ដែលនៅទល់មុខនឹងផ្ទះកើតហេតុ ដោយទុក ឲ្យនារីរងគ្រោះ ដេកតែម្នាក់ឯង នៅលើគូទរថយន្ត ។
ជនរងគ្រោះ សូមមិនបញ្ចេញឈ្មោះ មានអាយុ ១៧ ឆ្នាំ ជាកម្មករ រោងចក្រ ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កំបូល ខណ្ឌកំបូល និងមានប្តី ជាសន្តិសុខ ដែលបាន មកយាមកាម នៅផ្ទះកើតហេតុ ខាងលើ អស់រយៈពេល ជិតកន្លះឆ្នាំ មកហើយ ។ កន្លងមក នារីរងគ្រោះ តែងតែមកលេង និងដេក កំដរប្តីរបស់នាង ត្រង់ចំណុចកើតហេតុ រាល់ពេលដែល នាងទំនេរពីការងារ គឺដោយសារតែប្តី ប្រពន្ធពួកគេ ស្នាក់នៅផ្សេងពីគ្នា និងរវល់ធ្វើការ មិនសូវ ជាមានពេលជួបគ្នានោះទេ ។
លុះដល់វេលាកើតហេតុ ក៏ស្រាប់តែបុរស ជាម្ចាស់ផ្ទះ វ័យ ប្រមាណ ៥០ ឆ្នាំ បានបើករថយន្ត ដោយមិនដឹងថា ទើបតែមកពីណានោះទេ បានមកចត នៅខាងមុខផ្ទះ ហើយបុរសជា ម្ចាស់ផ្ទះ ក៏បានដើរទៅជិតនារីរងគ្រោះ និងបាន សួរនារីរងគ្រោះថា ” បេះដូងខ្មៅម្ល៉េះ បានជាមិនទៅជួយបោកខោអាវប្តី ” ។ ពេលនោះ នារីរងគ្រោះ ក៏បានភ្ញាក់ដឹងខ្លួន និងបាន ឆ្លើយតបទៅបុរស ជាម្ចាស់ផ្ទះវិញថា ដោយសារតែនាង មិនស្រួលខ្លួន ។ បុរស ជា ម្ចាស់ផ្ទះ បានបន្តទៀតថា ” សូមមើលបេះដូង តិចមើល ពណ៌អី? ” រួចបុរស ជាម្ចាស់ផ្ទះ ក៏បានធ្វើសកម្មភាព លូកដៃចូលក្នុងអាវ និងស្ទាបដើមទ្រូងរបស់នារីរងគ្រោះ។ ខណៈពេល នោះ នារីរងគ្រោះ ក៏ព្យាយាមស្រែកហៅប្តីរបស់នាង តែដោយ សារនាង ឈឺ ក ខ្លាំងពេក ទើប ស្រែកមិនឮនោះទេ ។ ស្របពេលដែលប្តី របស់នាង ក៏បានងើបដើរ រកមើល រួចបុរស ជាម្ចាស់ ផ្ទះ ក៏បានដើរចូល ទៅខាងក្នុងផ្ទះ កើតហេតុ បាត់ទៅ ។
នៅពេលនោះ នាង ក៏បាននិយាយរឿងរ៉ាវប្រាប់ ប្តីរបស់នាង ទើបបង្កឲ្យ មានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកធ្វើការអង្កេតតែម្ដង ។ បន្ទាប់ពី កើតហេតុ បុរស ជាម្ចាស់ផ្ទះ មិនព្រម ចេញមកពីក្នុងផ្ទះនោះទេ ។ សមត្ថកិច្ច ក៏បាននាំនារីរងគ្រោះ ទៅកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាល អូរបែកក្អម ដើម្បីដាក់ពាក្យបណ្ដឹង ចាត់ការទៅតាម ផ្លូវច្បាប់៕