ស្ត្រីម្នាក់ ត្រូវអតីតប្តីជះទឹកអាស៊ីត បណ្តាលឲ្យរលាក់ពេញខ្លួន រងរបួសធ្ងន់ ពេលនេះត្រូវបានស្-លាប់ហើយ ខណៈប្តីសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ
តាកែវ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ខណៈប្តីសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ។ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅភូមិជំពូព្រឹក្សឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ។
ជនដៃដល់ឈ្មោះខាយ ទ្រី ហៅឌឹក ភេទប្រុសអាយុ៣៩ ឆ្នាំ ។
ចំណែកជនរងគមរោះឈ្មោះទឹម សុខឃីម អាយុ ៤៣ឆ្នាំ រស់នៅភូមិជំពូព្រឹក្សឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ។
បងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនដៃដល់និងជនរងគ្រោះអតីតប្តីប្រពន្ធនឹងគ្នា រៀបការរយះពេលជាតិ២០ឆ្នាំមកហេីយនឹងមានកូនប្រុសស្រី២នាក់ជាចំណងដៃ ។ ដោយសារតែរស់នៅមិនចុះសំរ៉ុងនឹងគ្នាក៏បានលែងលះគ្នាអស់រយះពេល៥ខែមកហើយ ក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញតែជនរងគ្រោះមិនព្រម។
សាក្សីបានបន្តថា លុះមកដល់យប់ថ្ងៃកើតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ដោយសារតែយប់ជ្រៅទៅហើយនរងគ្រោះក៏បានឃាត់ឲ្យសម្រាក់នៅផ្ទះមួយយប់សិន ដោយជនដៃដល់ដេកខាងលើផ្ទះចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ ខណៈកំពុងលង់លក់នឹងដំណេក ស្រាប់តែជនដៃដល់ជះទឹកអាស៊ីតមកពីលើបណ្តាលឲ្យរលាក់ទាំងម្តាយនឹកកូនរងរបួសធ្ងន់ ភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់។ រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះជនរងគ្រោះក៏បានស្លាប់តែម្តង។
ពេលនេះក្រុមគ្រួសារកំពុងរៀបចំ ធ្វើបុណ្យតាមប្រពៃណី ។ ក្រុមគ្រួសារសពសសូមសំណូមពរដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវតាមចាប់ជនដៃដល់ យកដាក់ទោសតាមផ្លូវច្បាប់ ឱ្យខានតែបាន ដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ៕