បង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ជនសង្ស័យ ៣នាក់
បាត់ដំបង: នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំណុចក្រុមទី១០ ភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖
១.ឈ្មោះ សួន ចាន់ណា ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២.ឈ្មោះ ថុក សុភក្រ្តា ហៅ ពេជ្រ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ៣.ឈ្មោះ សួន គឹមយ៉ាន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ៩,៨៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០១គ្រាប់ ទម្ងន់ ០,២៩ក្រាម, ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់), សម្ភារ:សំរាប់រំលែកច្រកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនសង្ស័យទាំង៣នាក់នេះ កម្លាំងនគរបាលក្រុងរៀបចំកសាងសំ ណុំរឿងបញ្ជូនមកទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការ បន្ត តាមនីតិវិធី ច្បាប់៕