យុវជនម្នាក់ ក្រុមគ្រួសារសាច់ញាតិអះអាងថា មានសតិមិនគ្រប់បានចាកចេញពីផ្ទះ ទៅរស់នៅក្នុងវត្តសុវណ្ណគីរីហៅវត្តធិបតី បានធ្វើអត្តឃាតដោយប្រើខ្សែចងក ភ្ជាប់នឹងដើមស្លែង

បាត់ដំបង៖ នៅរសៀល ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២ នៅចំណុចក្នុងវត្តសុវណ្ណគីរីហៅវត្តធិបតី ភូមិជើងទិញ ឃុំធិបតី ស្រុកកោះក្រឡ ខេត្តបាត់ដំបង។
យុវជនម្នាក់ដែលក្រុមគ្រួសារសាច់ញាតិអះអាងថា មានសតិមិនគ្រប់បានចាកចេញពីផ្ទះទៅរស់នៅក្នុងវត្តសុវណ្ណគីរីហៅវត្តធិបតី បានធ្វើអត្តឃាតដោយប្រើខ្សែចងក ភ្ជាប់នឹងដើមស្លែង។
សមត្ថកិច្ចបានឲ្យដឹងថាជនធ្វើអត្តឃាតមានឈ្មោះយន្ត យាម ហៅយួន អាយុ២៦ឆ្នាំ រស់នៅភូមិតានួត ឃុំព្រះផុសស្រុកកោះក្រឡខេត្តបាត់ដំបង។
បើយោងតាមការបញ្ជាក់អំពីឈ្មោះបូយំ ភេទស្រីអាយុ 76 ឆ្នាំរស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ត្រូវជាម្ដាយបង្កើតរបស់សពបានឲ្យដឹងថា កូនខ្លួនជាមនុស្សមានសតិមិនប្រក្រតីបានចេញពីផ្ទះមួយឆ្នាំជាង ហើយទៅរស់នៅជាមួយប្អូនជីដូនមួយខ្លួនឈ្មោះបាន នៅភូមិជើងទិញ ឃុំធិបតី បានប្រហែល៥ខែ រួចចេញពីទីនោះទៅរស់នៅក្នុងវត្តសុវណ្ណគីរីហៅ(វត្តធិបតី)។
តាមការបញ្ជាក់ព្រះសង្ឃព្រះនាម phan sopheap គង់នៅក្នុងវត្តធិបតី មានសង្ឃដីថាខ្លួនបានឃើញឈ្មោះយួន (សព)នេះមកស្នាក់នៅក្នុងវត្តធិបតីនេះហើយឈ្មោះនេះមានសតិមិនប្រក្រតីមិនចេះមាត់កទេចេះតែញញឹមលុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម៉ោង៤រសៀលខ្លួនភ្ញាក់ពីសឹងបានកាន់សៀវភៅដើរចេញពីគាត់ទៅរៀននៅសាលាបាលីពេលទៅដល់សាលាបាលីឃើញឈ្មោះយួន ឈរនៅក្រោមដើមស្លែងខ្លួនក៏ហៅខ្ញុំមិនទាប់មកខ្លួនបានបើកទូរស័ព្ទជួលមើលក៏ឃើញខ្ញុំហ៊ីនចងកនឹងដើមស្លែង ខ្លួនបានរត់ទៅហៅលោកប្អូនសំអាតហ្នឹងលោកបងគាត់ឲ្យជួយមើលទៅដឹងថាឈ្មោះយួន បានស្លាប់បាត់ទៅហើយដោយប្រើខ្សែអង្រឹងមកចងកនឹងដើមស្លែងដើម្បីសម្លាប់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង