ឃាត់ខ្លួនពាក់ព័ន្ធ ករណីរំ-លោ-ភ…. នៅរតនគិរី

រតនគិរី ៖ ឃាត់ខ្លួនបុរសនេះ បានធ្វើឡើងនៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
បុរសម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តចុះឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងពីបទក្លែងបន្លំ ឬពីបទប្រើប្រាស់ឯកសារក្លែង ក្នុងនោះ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ឃាត់ខ្លួនជនសង្ស័យ តាមពាក្យបណ្តឹងរបស់ឈ្មោះ តាំង សុខមាន រស់នៅភូមិ-ឃុំខាងលើ។ ដោយជនសង្ស័យឈ្មោះ ឆាន ចន្ទ័នេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អតីតបុគ្គលិកក្រុមហ៊ុនមួយ បានរំលោភលើទំនុកចិត្ត និងពីបទក្លែងបន្លំ ឬឯកសារក្លែង។
ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង