ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួច
ភ្នំពេញ: កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ហង្ស ស្រីទីន ភេទស្រី អាយុ ៤១ឆ្នាំ បានចាក់សោទ្វារផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ហើយទៅលេងផ្ទះបងប្អូននៅបុរីចម្ការដូង សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០នាទី ជនរងគ្រោះបានត្រឡប់មកផ្ទះវិញឃើញទ្វារផ្ទះគាត់ចំហរសោ ក៏បានចូលពិនិត្យមើលក្នុងផ្ទះទើបដឹងថា បាត់សម្ភារ:មួយចំនួន ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឃើញជនសង្ស័យចំនួន ០៤នាក់ បានជញ្ជូនសម្ភារ:ចេញពីក្នុងផ្ទះរបស់ជនរងគ្រោះ បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានស្រាវជ្រាវរហូតដល់វេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ ទើបប្រទះឃើញជនសង្ស័យឈ្មោះ សំរិត ភារុណ នៅចំណុចផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងឈ្មោះ សំ វិបុល ហៅ ខ្មៅ ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ យកមកធ្វើការសាកសួរ ចំណែកបក្ខពួកជនសង្ស័យ ០២នាក់ទៀតឈ្មោះ ភ័ស្ត និងឈ្មោះ មីន បានរត់គេចខ្លួនបាត់ ដោយយកសម្ភារ:មួយចំនួនខាងលើរបស់ជនរងគ្រោះទៅជាមួយផងដែរ។
១-ជនសង្ស័យឈ្មោះ សំរិត ភារុណ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ សំ វិបុល ហៅ ខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
-ជនរងគ្រោះឈ្មោះ ហង្ស ស្រីទីន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
-វត្ថុតាងចាប់យក៖ កង្ហារបញ្ឈរចំនួន ០២គ្រឿង (របស់ជនរងគ្រោះ) ។
ជនសង្ស័យចំនួន ០២ នាក់ឈ្មោះ សំរិត ភារុណ និងឈ្មោះ សំ វិបុល ហៅ ខ្មៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕