ល្បីទីតាំងលេងល្បែងតាមអ៊ីនធឺណិត ជនជាតិចិន ២កន្លែង កំពុងតែបើកដំណើរការយ៉ាងរលូន

ភ្នំពេញ÷ ទីតាំងលេងល្បែងស៊ីសង តាមអ៊ីនធឺណិតតែងតែមានជាហូរហែ នៅក្នុងទីក្រុងភ្នំពេញ ដោយសារតែមានការលួចលាក់ពី ភ្នែកមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ក៏ព្រោះតែលាភសក្ការៈបន្តិចបន្តួច ទើបជាធ្វើមើលមិនឃើញ ។

ជាក់ស្ដែង ទីតាំងលេងហ្គេមនិងល្បែងស៊ីសង តាមអ៊ីនធឺណិតពីរកន្លែងដែលគេស្គាល់ថា ជារបស់ជនជាតិចិន ទីតាងទីមួយ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលគេដឹងថា ជាន់ក្រោម ជាកន្លែងលេងល្បែងស៊ីសង ចំណែកឯខាងលើជាសណ្ឋាគារ ។
ទីតាំងទីពីរ មានអាស័យដ្ឋានផ្ទះលេខ៣០អឺ០ ផ្លូវ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅចំខាងក្រោយប៉ុសិ៍នគបាលរដ្ឋបាលបឹងព្រលិតតែម្តង ដោយទីតាំងខាងលើជ្រកក្រោម យីហោផ្ទះសំណាក់ ភ្នំពេញ ជាំងណាន ជារបស់ជនជាតិចិនទៀត ដែលកំពុង តែបើកដំណើរការលេងយ៉ាងរលូន ដោយគ្មានឃើញមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធណា មកធ្វើអន្តរាគមន៍នោះទេ មិនដឹងថាម្ចាស់ទីតាំងល្បែងខាងលើ ចេះមន្តអាគមសណ្តំចិត្ត ឬក៏មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ មិនដឹងទើបបានជាមិនមានចំណាត់ការសូម្បីតែបន្តិច ។ តែសម្រាប់ទីតាំងទីមួយខាងលើទោះបី ឃើញមានសមត្ថកិច្ច ចូលទៅដល់ក្នុងទីតាំងហើយ តែទីតាំងនេះនៅបន្តបើកដដែល ឬក៏ទទួលបានលាភសក្ការៈពីទីតាំងទាំងនោះ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល នៅរង់ចាំមើលថាតើ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកវរសេនីយ៍ឯក នេតស៊ីថុនអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា និងលោក លីមសុភាអភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា មានចំណាត់ការយ៉ាងណា ដែរចំពោះទីតាំងអ្នកញៀនល្បែងខាងលើ ? ដូចឯកឧត្តមបានក្រើនរំលឹកហើយថាត្រូវតែមានចំណាត់ការ ចុះបង្ក្រាបទីតាំងអ្នកញៀនល្បែងទាំង ១៤ ខណ្ឌដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ សន្តិសុខសុវត្ថិភាព តាមបទបញ្ជា ០០៦ ជាក់ស្ដែង ទីតាំងទាំងពីរនេះ មានការបើកលេងល្បែងស៊ីសងតាមអ៊ីនធឺណិត ដូច្នេះ សូមឯកឧត្តមមានចំណាត់ការចាត់តាំង មន្ត្រីដែលពាក់ព័ន្ធក្រោមឱវាទ នៅក្នុងខណ្ឌ៧មករា ឲ្យមកបង្ក្រាបទីតាំងលេងល្បែង ត្រង់ចំណុចទាំងពីរខាងលើនេះផង ដោយក្តីអនុគ្រោះ ឬក៏មន្រ្តីមូលដ្ឋាន ថ្នាក់ក្រោមត្រូវថ្មាំសណ្តំអស់ហើយទើបម៨នមានកាបង្ក្រាប ។

បើដូច្នេះមែនតើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល តើអាចអនុវត្តនៅក្នុង ខណ្ឌ៧មករាបានដែរឬទេ ?
ក្រុមអ្នកសារព័ត៌មានយើងនៅរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ ៕

អត្ថបទដែលជាប់ទាក់ទង