ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចគាត់ទ្វាររូត ចេតិយមួយកន្លែង

ភ្នំពេញ ៖ កាលពី ល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល នគរបាលក្បាលកោះ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេ ធ្វើសកម្មភាព លួចគាត់ទ្វាររូត ចេតិយមួយកន្លែង ស្ថិតក្នុងវត្តកៀនស្វាយក្នុង ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមាន ឈ្មោះ ឆៃ គឹមសេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
មុនឈានដល់ការឃាត់ខ្លួន ដំបូងឡើយ ជនសង្ស័យខាងលើ និងបក្សពួកម្នាក់ទៀត ( រត់គេចខ្លួន ) បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ឈាមជ្រូក មានសណ្តោងរ៉ឺម៉ក ចូលទៅវត្តកៀនស្វាយក្នុង រួចក៏នាំគ្នាធ្វើសកម្មភាព យកកន្ត្រៃដែកធំមួយ ធ្វើសកម្មភាព គាស់ និងកាត់ទ្វាររ៉ូតចេតិយមួយនៅក្នុងវត្ត បំណងលួចយកទ្វាររ៉ូតនោះ ។ ស្របពេល កំពុងធ្វើសកម្មភាព នោះ ក៏ត្រូវបានពលរដ្ឋប្រទះឃើញ នឹងរាយការណ៍ ទៅ សមត្ថិកិច្ច អោយចុះអន្តរាគមន៍ ។
ភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ នឹងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀត បានព្យាយាមរត់គេចដោយថ្មើរជើងបាត់ស្រមោលសូន្យ។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ដែកទ្វាររូត០២ផ្ទាំង, កន្ត្រៃកាត់ដែក០១, កូនកាំបិត០១ ,ដែកគាស់០១ ។ ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង