បុរសម្នាក់ បើករថយន្តម៉ាកLexus RX330 ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដី ពីក្រោយពេញទំហឹង បណ្ដាលឱ្យខ្ទេចមួយកំណាត់មុខ និងគាបអ្នកបើកបរជាប់ក្នុងកាប៊ីនរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុគាត់បានឃើញរថយន្តបែនដឹកដីមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Lexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BI-1382 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ ៦០ម៉ែត្រស្របទិសគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹងបណ្ដាលឱ្យគាបអ្នកបើកបរជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញហើយហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបែនដឹកដីបានបន្តល្បឿនទៅមុខគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកវិញនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង