ផ្ទាំងថ្មរបងក្រុមហ៊ុន ក្រឡុងស៊ីម៉ងត៍មួយកន្លែង បាក់ស្រុតសង្កត់ពីលើ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង បានរងការខូចខាត

ភ្នំពេញ៖ កាលពី ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចក្រុមហ៊ុនក្រឡុងស៊ីម៉ងត៍មួយកន្លែង ដែលស្ថិតនៅតាមផ្លូវជាតិលេខ ៦ នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង បានរងការខូចខាតធ្ងន់ ខណៈពេលដែលផ្ទាំងថ្មរបងក្រុមហ៊ុន ក្រឡុងស៊ីម៉ងត៍មួយកន្លែង ដែលមានកម្ពស់ប្រមាណជាង ៥ម៉ែត្រ បានបាក់ស្រុតសង្កត់ពីលើ ប៉ុន្តែពុំបណ្តាលឱ្យមានមនុស្សរងរបួសនោះឡើយ គ្រាន់តែខូចខាតផ្ទះ និងរបស់របរចានឆ្នាំងតែប៉ុណ្ណោះ ។
ផ្ទាំងថ្មរបង ដែលបាក់ស្រុតនេះ មានបណ្តោយប្រវែងជិត ១០០ម៉ែត្រ និងមានកម្ពស់ប្រមាណជាង ៥ម៉ែត្រ ដែលក្រុមហ៊ុន ធ្វើព័ទ្ធទីតាំងរោងចក្រ ។ ការបាក់ស្រុតដួលរលំរបងទាំងជំហរនេះ ត្រូវបានគេសង្ស័យថា បណ្តាលមកពីក្រុមហ៊ុនចាក់ដីខ្ពស់ និងមិនកិនបង្ហាប់ព្រមទាំងមានភ្លៀងធ្លាក់ទៀត ជាហេតុធ្វើឲ្យស្រុតដីបាក់របង់តែម្តង ។
រោងចក្រក្រឡុកស៊ីម៉ងត៍នេះ ទើបតែដំណើរការថ្មី ហើយនៅមុនពេលកើតហេតុ ខណៈពេលដែលគ្រឿងចក្រកំពុងតែកិនបង្ហាប់ និងធ្វើដំណើរចុះឡើងនៅក្នុងក្រុមហ៊ុន ស្រាប់តែរបងថ្មនេះ បានបាក់ទាំងផ្ទាំងសង្កត់ទៅលើផ្ទះ ប្រជាពលរដ្ឋ ចំនួន ២ខ្នង ដែលនៅជាប់របងនេះ បណ្តាលឱ្យផ្ទះឈើមួយខ្នង បានរងការខូចខាតធ្ងន់ធ្ងរបាក់ខ្ទេចដំបូល និងជញ្ជ្រាំង ។ ចំណែកឯផ្ទះថ្មមួយខ្នងទៀតរងការខូចខាតដំបូលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង