ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥២នាក់ សុទ្ធសឹងជាករណីឆ្លងសហគមន៍, ជាសះស្បើយ៤៦នាក់ និងគ្មានអ្នកស្លាប់នោះទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥២នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៦នាក់ និងគ្មានអ្នកស្លាប់នោះទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៥១៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,៤៥៩នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕

អត្ថបទដែលជាប់ទាក់ទង