បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានរងរបួសធ្ងន់ ខណៈដែលត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយយ៉ាងពេញទំហឹង

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៤និង១២៥ ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បុរសដែលរងរបួសមានឈ្មោះសុិន សាលី អាយុ៦៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ ថ្នា ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៤៥៦១បានខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាក់អត្តសញ្ញាណនោះទេព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនទៅទិសខាងកើតបាត់ស្រមោលទៅ។
មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H- ៤៥៦១លើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ខណ:នោះស្រាប់តែមាន រថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបើកស្របទិសគ្នាបានមកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលទាំងយប់។
សមត្ថកិច្ចបានមកដល់ហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង