តម្កល់ទោសទណ្ឌិតប្រុស-ស្រី ២នាក់ ជាប់គុក៣០ឆ្នាំ បទល្មើសគ្រឿងញៀន

ភ្នំពេញ: កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ បានប្រកាសសាលដីកា និង តម្កល់ទោស ទណ្ឌិត ប្រុស-ស្រី ចំនួនន២នាក់ ជាប់គុក ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួនជាង១គីឡូក្រាម ប្រព្រឹត្ត នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៩។
យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា ទណ្ឌិតទាំង២នាក់ ខាងលើនេះ មានឈ្មោះ ៖ ទី១-ឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៥០ ឆ្នាំ ។ និង ទី២- ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។
ទណ្ឌិតទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ ឆ្នាំ នឹង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ក្នុងម្នាក់ៗ ។
ពួកគេត្រូវតុលាការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឃាត់ខ្លួន សមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន
គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ១កញ្ចប់ធំ ស្មើនឹងទម្ងន់១០២៨,៦ក្រាម (ជាង១ គីឡូក្រាម)! និងទូរស័ព្ទដៃ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង