គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១៦គ្រួសារ

គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១៦គ្រួសារ

(កំពង់ធំ)៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១៦គ្រួសារ របើកដំបូល ជញ្ជាំង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមរបាយការណ៍របស់លោក ហេង និត មេភូមិអូររំដេង បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកំពង់ធំ ថាតាមការចុះស្រង់មានចំនួនខ្នងប្រជាពលរដ្ឋដែលរងគ្រោះចំនួន១៥ខ្នង ក្នុងនោះមានរបើកដំបូល រលំសសរ ជញ្ជាំង និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ចំណែកឯផ្ទះ០១ខ្នង គឺខូចខាតទាំងស្រុង ព្រមទាំងប៉ះពាល់ទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាមួយឡើយ។
អាជ្ញាធរមូលដ្ឋាន បានណែនាំឱ្យប្រពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ផ្ទះ០១ខ្នងដែលខូចខាតទាំងស្រុងមានឈ្មោះលោក រស់ ភ័ក្រ ភេទប្រុស អាយុ២៧ ប្រពន្ឋឈ្មោះ ម៉ូន ធារ៉ា អាយុ២៥ ប៉ះពាលដល់ទ្រព្យសម្បត្តិមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង