ឃាត់ខ្លួនជនសង្ស័យ 3 នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀន ជាងមួយគីឡូក្រាម

ភ្នំពេញ : ជនសង្ស័យចំនួន 3 នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរបង្រាប គ្រឿងញៀនបានធ្វើការឃាត់ខ្លួនព្រមទាំងរឹបអូសបានថ្នាំញៀនជាងមួយគីឡូក្រាម។

គួររំលឹកឡើងថានៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុច បណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងចំណុច តាមផ្លូវ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖
១-ឈ្មោះ ទន់ ទីណូ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។
២ -ឈ្មោះ ទូច សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។
៣ -ឈ្មោះ នៅ ក្រឹម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។
ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១ គ.ក្រ ១៤៤.១១ ក្រាម។
គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀនបច្ចុប្បន្នហាក់បីជាមានការចរាចរណ៍ច្រើននៅក្នុងប្រទេសជាពិសេសនៅរាជធានីភ្នំពេញទាល់តែម្ដង តែធ្វើឲ្យមហាជនបានចោទជាសំណួរសួរថាតើថ្នាំញៀនទាំងអស់នេះចូលមកតាមច្រកណាដោយរបៀបណា ហេតុអី្វបានចូលមកដល់ក្នុងក្រុងភ្នំពេញបានដោយងាយៗនេះ? ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង