ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងលោក សែម សក្កិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក សែម សក្កិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ។
ការបញ្ចប់មុខតំណែងលោក សែម សក្កិសិនា នេះធ្វើឡើងតាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង