ពលករខ្មែរប្រុសស្រីជាង ១០០នាក់ សមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកស្រុកកំណើតវិញ ក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្មានច្បាប់អនុញ្ញាត

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឲ្យដឹងថា ការបញ្ជូនពលករខ្មែរអោយមកស្រុកគំណើតវិញគឺនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ដោយកម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូចលេខ៥៣៣និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះសរុបមានចំនួន ១៤០នាក់ ក្នុងនោះ ស្រី ៥៦នាក់ និងក្មេង១៦នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ស្រី០១នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន ដោយឡែកពលករចំនួន ១៩នាក់ ស្រី០៦នាក់ ក្មេង០៣នាក់ មានកាតចាក់វ៉ាក់សាំងតែស្គែនអត់ចេញត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងចំនួន ១១៩នាក់ ស្រី ៤៩នាក់ និងក្មេង ១៥នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង