ករណីក្មេងស្រី២នាក់ ជួបឧ.ប.ទ្ទ.វ.ហេ.តុ.ល.ង់ទឹកព្រែកបណ្ដាលឲ្យស្លា..ប់

ខេត្តក្រចេះ ៖ យោងតាមរបាយការណ៍ដែលទទួល បាន ពី សមត្ថកិច្ច នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ករណីក្មេងស្រី២នាក់ជួបឧ បទ្ទវ ហេតុ លង់ទឹក ព្រែក បណ្ដាលស្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ម៉ោង៣និង១៥នាទីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ នៅ ចំណុច ព្រែក ទេ ក្នុង ភូមិ ព្រែក កូវ ឃុំ បុសលាវ ស្រុក ចិត្រ បុរី ខេត្តក្រចេះ ។
សព ជនរងគ្រោះ ទី ១.ឈ្មោះ យោ សុខ ណី អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅជា ឪពុក ឈ្មោះ ម៉ៃ យោ អាយុ៣៩ឆ្នាំ និង ម្ដាយ ឈ្មោះ សេង សាយ អាយុ៤០ឆ្នាំ នៅ ភូមិ១០៥ ឃុំ ថ្មី ស្រុក ចិត្រ បុរី ខេត្តក្រចេះ ។ សព ជនរងគ្រោះ ទី២. ឈ្មោះ រិ ន ណា សួន អាយុ១០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ឪពុក ឈ្មោះ មិន ណេ អាយុ៤៦ឆ្នាំ និង ម្ដាយ ឈ្មោះ ម៉ក់ ភាព អាយុ៤៣ឆ្នាំ នៅ ភូមិ ព្រែក កូវ ឃុំ បុសលាវ ស្រុក ចិត្រ បុរី ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹង ថា ឈ្មោះ យោ សុខ ណី បាន មកលេង ផ្ទះ គូ ដណ្ដឹង ឈ្មោះ អុីន សុខ ឃី អាយុ២០ឆ្នាំ នៅ ភូមិ ឃុំកើតហេតុ អស់ រយ:ពេល ប្រហែល២០ថ្ងៃ មក ហើ យ ។ នៅ ថ្ងៃកើត ហេតុ ឈ្មោះ យោ សុខ ណី និង ឈ្មោះ រិន ណា សួន បាននាំគ្នាទៅងូតទឹកព្រែកនៅ ខាងក្រោយ ផ្ទះ ចម្ងាយ ប្រហែល២០ម៉ែត្រ ។ ពេ លនោះ ឈ្មោះ រិន ណា សួន បាន លង់ទឹក និងឈ្មោះ យោ សុខ ណី បាន ចុះ ជួយ ហើយក៏ បាន លង់ទឹក ស្លាប់ ទាំងពីរ នាក់ តែម្ដង ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ និង កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ នៃ អធិការដ្ឋាន នគរបាល ស្រុកចិត្របុរីចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថាសពក្មេងស្រីទាំងពីរនាក់ ពុំមាន ពាក់ព័ន្ធ នឹង បទល្មើសព្រហ្មទណ្ឌឡើយ គឺស្លាប់ដោយសារលង់ទឹក និងបានធ្វើកំណត់ហេតុប្រគល់ឲ្យ ក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង